តើ COVID រយៈពេលយូរគឺជាអ្វី?
ជំងឺ COVID រយៈពេលវែងអាចកើតឡើង ក្រោយពេលនរណាម្នាក់កើតជំងឺ COVID-19។ វាជាជំងឺរ៉ាំរ៉ៃ ដែលមានន័យថាវាបន្តមានក្នុងរយៈពេលវែង និង/ឬអាចឈឺជាៗទៅតាមពេលវេលា។ ជួនកាលគេហៅវាថា “ជំងឺក្រោយជំងឺ COVID” “បញ្ហាសុខភាពក្រោយជំងឺ COVID-19 (PCC)” ឬ “ជំងឺ COVID អូសបន្លាយ”។
ជំងឺ COVID រយៈពេលវែងគឺជាក្ដីកង្វល់ផ្នែកសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរដែលបានប៉ះពាល់ដល់មនុស្សពេញវ័យ និងកុមារអាមេរិករាប់លាននាក់។ រោគសញ្ញាអាចមានចាប់ពីកម្រិតស្រាលដល់ធ្ងន់ធ្ងរ និងបន្តមានយ៉ាងតិចបីខែ។ ក្នុងករណីខ្លះ ជំងឺ COVID រយៈពេលវែងអាចបណ្ដាលឱ្យពិការបាន។
មានចំណុចជាច្រើនដែលមិនទាន់ដឹងអំពីជំងឺ COVID រយៈពេលវែង ព្រោះវាជាបញ្ហាសុខភាពថ្មី។ វីរុស SARS-CoV-2 ដែលបង្កជំងឺ COVID-19 ត្រូវបានរកឃើញលើកដំបូងនៅឆ្នាំ 2019។ យើងបន្តស្វែងយល់បន្ថែម ខណៈដែលការស្រាវជ្រាវបន្តធ្វើឡើង។
រោគសញ្ញានៃជំងឺ COVID រយៈពេលវែង
រោគសញ្ញានៃជំងឺ COVID រយៈពេលវែងអាចបន្តមានរាប់ខែ ឬរាប់ឆ្នាំក្រោយពេលឆ្លងជំងឺ COVID-19។ រោគសញ្ញាអាចមានភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយអាចនឹងពិបាកសម្គាល់ ឬធ្វើរោគវិនិច្ឆ័យ។
យោងតាម Centers for Disease Control and Prevention (CDC, មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ) មានរោគសញ្ញាជាង 200 នៃជំងឺ COVID រយៈពេលវែង។ រោគសញ្ញាអាចនឹងកាន់តែធ្ងន់ធ្ងរ ក្រោយពេលខំប្រឹងប្រើកម្លាំងកាយ ឬខំប្រឹងប្រើខួរក្បាលគិត។ រោគសញ្ញាទូទៅបំផុតរួមមាន៖
• ស្ត្រី
• មនុស្សវ័យច្រើន
• មនុស្សមានបញ្ហាសុខភាពស្រាប់
• មនុស្សសែស្រឡាយអេស្ប៉ាញ និងឡាទីន។
• មនុស្សដែលឈឺធ្ងន់ ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដោយសារជំងឺ COVID-19។
• មនុស្សដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19។
មនុស្សដែលរងគ្រោះពីភាពមិនស្មើគ្នាផ្នែកសុខភាពអាចមានហានិភ័យខ្ពស់ជាងក្នុងការរងផលប៉ះពាល់សុខភាពអវិជ្ជមានពីជំងឺ COVID រយៈពេលវែង។
ភាពមិនស្មើគ្នាផ្នែកសុខភាពកើតឡើងនៅពេលដែលក្រុមមនុស្សណាមួយមានលទ្ធផលសុខភាពខុសគ្នា ដោយសារតែហេតុផលជាប្រព័ន្ធ (ប៉ះពាល់ដល់ប្រព័ន្ធទាំងមូល) អាចជៀសបាន និងមិនស្មើភាព។
យោងតាម Office of the Assistant Secretary of Health (OASH, ការិយាល័យជំនួយការរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល) ក្រុមដែលមានលទ្ធភាពទទួលបានការថែទាំសុខភាពតិចជាង ឬជួបប្រទះការបង្ខូចកិត្តិយស (ធ្វើឱ្យអាម៉ាស់ ឬដាក់កំហុស) ពីប្រព័ន្ធថែទាំសុខភាពដែលទំនងជាមិនសូវទទួលបានការធ្វើរោគវិនិច្ឆ័យរកជំងឺ COVID រយៈពេលវែង។
អ្នកអាចអានបន្ថែមអំពីរបៀបដែល OASH កំពុងដោះស្រាយគម្លាតមិនស្មើគ្នានៃជំងឺ COVID រយៈពេលវែងនៅទីនេះ។
ការបង្ការជំងឺ COVID រយៈពេលវែង
អ្នកអាចបង្ការជំងឺ COVID រយៈពេលវែងដោយការពារកុំឱ្យឆ្លងជំងឺ COVID-19។ ការចាក់វ៉ាក់សាំងជំងឺ COVID-19 ឱ្យទាន់សភាពការណ៍ជួយការពារបានប្រសើរបំផុតពីជំងឺ COVID-19។
មនុស្សដែលបានចាក់វ៉ាក់សំាង ហើយនៅតែកើតជំងឺ COVID-19 ទំនងជាមានហានិភ័យក្នុងការវិវត្តទៅជាជំងឺ COVID រយៈពេលវែងតិចជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។
វិធីផ្សេងទៀតដែលអ្នកអាចប្រើដើម្បីបង្ការជំងឺ COVID-19 រួមមាន ការពាក់ម៉ាស់ ការកែលម្អចរន្តខ្យល់ និងតម្រងខ្យល់ ការលាងសម្អាតដៃជាញឹកញាប់ដោយប្រើសាប៊ូនិងទឹក ការសម្អាតផ្ទៃវត្ថុដែលប៉ះជាញឹកញាប់ ការរក្សាគម្លាតរាងកាយ និងការធ្វើតេស្ត។
ប្រសិនបើអ្នកមានផ្ទុកជំងឺ COVID-19 ចូរការពារអ្នកផ្សេងទៀតកុំឱ្យឆ្លងជំងឺ COVID-19 ដោយធ្វើតាមគោលការណ៍ណែនាំទាំងនេះ។
ការពារខ្លួនអ្នកពីជំងឺ COVID រយៈពេលវែង៖ ចាក់វ៉ាក់សាំង (អង់គ្លេស) (PDF)
ស្វែងយល់អំពីការទទួលបានវ៉ាក់សំាងសម្រាប់ជំងឺ COVID-19
ការធ្វើរោគវិនិច្ឆ័យរកជំងឺ COVID រយៈពេលវែង
ការធ្វើរោគវិនិច្ឆ័យរកជំងឺ COVID រយៈពេលវែងអាចមានការពិបាក។ រោគសញ្ញាមួយចំនួនអាចនឹងពិបាកយល់។ បច្ចុប្បន្ន មិនមានការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ឬការសិក្សាបែបរូបភាពដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺ COVID រយៈពេលវែងទេ។ ការធ្វើតេស្តវេជ្ជសាស្រ្តអាចបង្ហាញលទ្ធផលធម្មតា ទោះបីជាអ្នកជំងឺមានផ្ទុកជំងឺ COVID រយៈពេលវែងក៏ដោយ។ ជំងឺ COVID រយៈពេលវែងអាចមានរោគសញ្ញា ឬលក្ខណៈដូចគ្នានឹងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀត។
មនុស្សមួយចំនួនដែលរាយការណ៍ថាមានរោគសញ្ញាជំងឺ COVID រយៈពេលវែងមិនបានបង្ហាញរោគសញ្ញាជំងឺ COVID-19។ ពួកគេមិនបានធ្វើតេស្តរកជំងឺ COVID-19 នៅពេលឈឺជាលើកដំបូងឡើយ។ ប្រការនេះធ្វើឱ្យពិបាកក្នុងការបញ្ជាក់ថាតើពួកគេធ្លាប់មានផ្ទុកជំងឺ COVID-19 ឬអត់ ហើយអាចបង្កភាពស្មុគស្មាញដល់ការធ្វើរោគវិនិច្ឆ័យ។ ការធ្វើតេស្តរកជំងឺ COVID-19 អាចនឹងមានប្រយោជន៍ នៅពេលអ្នកឈឺជាលើកដំបូង ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យជំងឺ COVID រយៈពេលវែងរបស់អ្នកនៅពេលក្រោយ ប្រសិនបើចាំបាច់។
បញ្ជីត្រួតពិនិត្យការណាត់ជួបផ្នែកថែទាំសុខភាពសម្រាប់ជំងឺ COVID រយៈពេលវែង (CDC) (អង់គ្លេស)
បញ្ហាសុខភាពថ្មីៗ និងដែលមានស្រាប់
ជំងឺ COVID រយៈពេលវែងអាចប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គជាច្រើន។ អ្នកជំងឺអាចមានបញ្ហាសុខភាពដែលអាចធ្វើរោគវិនិច្ឆ័យបានមួយឬច្រើនដូចជា៖ បញ្ហាប្រព័ន្ធភាពស៊ាំច្រឡំវាយប្រហារជាលិកាល្អ និង myalgic encephalomyelitis/chronic fatigue syndrome (ME/CFS) (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។
នេះមានន័យថា អ្នកដែលមានផ្ទុកជំងឺ COVID-19 អាចវិវត្តទៅជាបញ្ហាសុខភាពថ្មី ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងជាដើម។ បញ្ហាសុខភាពដែលមានស្រាប់ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងក៏អាចកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការឆ្លងជំងឺ COVID-19។
ការរស់នៅទាំងមានជំងឺ COVID រយៈពេលវែង
នៅមានចំណុចជាច្រើនដែលយើងមិនទាន់ដឹងអំពីរបៀបធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ COVID រយៈពេលវែង។ ការមានផ្ទុកជំងឺ COVID រយៈពេលវែង ឬការជួយនរណាម្នាក់ដែលមានផ្ទុកជំងឺ COVID រយៈពេលវែងអាចនឹងមានអារម្មណ៍ថាភាន់ច្រឡំ។ ជំងឺ COVID រយៈពេលវែងអាចបង្ហាញរោគសញ្ញាខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ រោគសញ្ញាប្រហែលជាអាចគ្រប់គ្រងបានសម្រាប់អ្នកខ្លះ និងអាចធ្វើឱ្យពិការចំពោះអ្នកខ្លះទៀត។
ចូរចងចាំថា មិនមែនមានតែអ្នកទេ។ យោងតាម Centers for Disease Control and Prevention (CDC) មនុស្សពេញវ័យប្រហែល 1 ក្នុងចំណោម 4 នាក់ដែលមានផ្ទុកជំងឺ COVID រយៈពេលវែងរាយការណ៍ថា វាកាត់បន្ថយសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។ ការចូលរួមក្រុមជំនួយអាចជួយបន្ធូរអារម្មណ៍នៃភាពឯកា។
ស្វែងយល់បន្ថែម៖
- អានរឿងរ៉ាវអំពីជំងឺ COVID រយៈពេលវែងរបស់អ្នកដទៃ (storycorps.org) (អង់គ្លេស)
- LongCOVIDFamilies.org (អង់គ្លេស)
ស្នើសុំការសម្របសម្រួល។ ការសម្របសម្រួលគឺជាការផ្លាស់ប្ដូរដែលធ្វើឡើងសម្រាប់នរណាម្នាក់ ឬអ្វីមួយ។ រោគសញ្ញាអាចនឹងធ្វើឱ្យមនុស្សពិបាក ឬមិនអាចធ្វើអ្វីៗដែលពួកគេធ្លាប់ធ្វើបាន មុនពេលឈឺ។ កិច្ចការសម្រាប់ការងារ និងសាលារៀនអាចនឹងពិបាកចាត់ចែង។ និយោជក និងសាលារៀនអាចនឹងទទួលខុសត្រូវក្នុងការសម្របសម្រួលសមស្របសម្រាប់រោគសញ្ញារបស់អ្នក។
មើលផ្នែក ‘ជំងឺ COVID រយៈពេលវែង និងសិទ្ធិសម្រាប់ពិការភាព’ ខាងក្រោម។
ស្វែងយល់បន្ថែម៖
បញ្ជីធនធានពីរដ្ឋបាលគ្រប់គ្រងការរស់នៅក្នុងសហគមន៍ (អង់គ្លេស)
ការសម្របសម្រួលនៅសាលារៀន (គ្រួសារដែលមានផ្ទុកជំងឺ Covid រយៈពេលវែង) (ជាភាសាអង់គ្លេសប៉ុណ្ណោះ)
គ្រប់គ្រងកម្លាំងរបស់អ្នក។ រោគសញ្ញាទូទៅគឺមានអារម្មណ៍ថានឿយហត់ជាញឹកញាប់ ជាពិសេសក្រោយពេលប្រើកម្លាំងកាយ ឬខួរក្បាលគិតច្រើន។ ត្រូវគិតគូរអំពីការរក្សាកម្លាំងរបស់អ្នក និងសម្រាកជាញឹកញាប់ពេញមួយថ្ងៃ។
ស្វែងយល់បន្ថែមអំពី 4 P នៃការគ្រប់គ្រងកម្លាំងរបស់អ្នកជាមួយជំងឺ COVID រយៈពេលវែងនៅទីនេះ៖ 120-066 - ផ្ទាំងរូបភាព "4 P" នៃជំងឺ COVID រយៈពេលវែង - 8.5x11 - មិថុនា 2023 (wa.gov) (អង់គ្លេស)
ជំងឺ COVID រយៈពេលវែង និងសិទ្ធិសម្រាប់ពិការភាព
ជំងឺ COVID រយៈពេលវែងអាចបណ្ដាលឱ្យចុះខ្សោយផ្លូវកាយ និងផ្លូវចិត្ត។ វាអាចជាពិការភាពស្របតាម Americans with Disabilities Act (ADA, ច្បាប់ស្ដីពីជនជាតិអាមេរិកដែលមានពិការភាព)។ មនុស្សដែលមានផ្ទុកជំងឺ COVID រយៈពេលវែងអាចត្រូវបានការពារដោយស្របច្បាប់ពីការរើសអើងចំពោះពិការភាព។ ពួកគេអាចមានសិទ្ធិទទួលបានការសម្របសម្រួលសមស្របពីអាជីវកម្ម រដ្ឋ និងរដ្ឋបាលក្នុងតំបន់។
ការណែនាំអំពី “ជំងឺ COVID រយៈពេលយូរ” ជាពិការភាពក្រោម ADA (ជាភាសាអង់គ្លេស)
ជំងឺ COVID រយៈពេលវែង និងការមានផ្ទៃពោះ
អ្នកមានផ្ទៃពោះ ឬអ្នកទើបតែមានផ្ទៃពោះថ្មីៗទំនងជាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពីជំងឺ COVID-19។ ជំងឺ COVID-19 អាចបង្កឱ្យមានផលវិបាកដែលប៉ះពាល់ដល់ការមានផ្ទៃពោះ និងទារកដែលកំពុងលូតលាស់។ វាមានសុវត្ថិភាព និងត្រូវបានណែនាំឱ្យមនុស្សដែលមានផ្ទៃពោះ ឬបំបៅដោះកូនទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19។ អ្នកមានផ្ទៃពោះអាចវិវត្តទៅជាជំងឺ COVID រយៈពេលវែង ការសិក្សាកំពុងប្រព្រឹត្តទៅនៅឡើយអំពីឥទ្ធិពលនៃជំងឺ COVID រយៈពេលវែង ក្នុងអំឡុង និងក្រោយពេលមានផ្ទៃពោះ។
ជំងឺ COVID រយៈពេលវែង និងយុវជន
យុវជនក៏អាចធ្លាក់ខ្លួនឈឺដោយសារជំងឺ COVID រយៈពេលវែងផងដែរ។ យុវជនដែលនឿយហត់ញឹកញាប់ ឬមានបញ្ហាផ្ដោតអារម្មណ៍អាចនឹងពិបាកចូលរួមក្នុងសកម្មភាពសាលារៀន និងសកម្មភាពផ្សេងទៀត។ កុមារតូចៗប្រហែលមិនអាចរៀបរាប់អំពីរោគសញ្ញារបស់ខ្លួនបានច្បាស់ឡើយ។
កុមារដែលមានផ្ទុកជំងឺ COVID រយៈពេលវែងអាចមានសិទ្ធិទទួលបានការអប់រំពិសេស ការការពារ ឬសេវាកម្មពិសេសស្របតាមច្បាប់សហព័ន្ធចំនួនពីរ (ជាភាសាអង់គ្លេសប៉ុណ្ណោះ)។
ការចាក់វ៉ាក់សាំងសម្រាប់យុវជនការពារជំងឺ COVID-19 គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់ជំងឺ COVID រយៈពេលវែងទៅលើយុវជន។ ស្វែងយល់បន្ថែមអំពីវ៉ាក់សាំងជំងឺ COVID-19 នៅទីនេះ។
ធនធានសម្រាប់សហគមន៍
- ចំណុចគោលៗអំពីជំងឺ COVID រយៈពេលវែង (CDC)
- ការរស់នៅទាំងមានជំងឺ COVID រយៈពេលវែង (CDC)
- ការពារខ្លួនអ្នកពីជំងឺ COVID រយៈពេលវែង៖ ចាក់វ៉ាក់សាំង (PDF) (អង់គ្លេស)
- ការស្ដារនីតិសម្បទាក្រោយកើតជំងឺ COVID (UW Medicine) (អង់គ្លេស)
ធនធានសម្រាប់គ្រូពេទ្យ និងអង្គភាពសុខភាពសាធារណៈ
- ការជាសះស្បើយ៖ ការស្រាវជ្រាវអំពីជំងឺ COVID ដើម្បីធ្វើឱ្យការជាសះស្បើយប្រសើរឡើង (អង់គ្លេស)
- ទិដ្ឋភាពទូទៅលក្ខណៈវេជ្ជសាស្ត្រនៃជំងឺ COVID រយៈពេលវែង (CDC) (អង់គ្លេស)
- វិធីសាស្ត្រលក្ខណៈវិទ្យាសាស្ត្រ និងសុខភាពសាធារណៈរបស់ CDC ចំពោះជំងឺ COVID រយៈពេលវែង (អង់គ្លេស)
- ការស្ទង់មតិជាប្រចាំតាមគ្រួសារអំពីជំងឺ COVID រយៈពេលវែង (CDC) (អង់គ្លេស)
- សិក្ខាសាលាតាមអ៊ីនធឺណិតស្ដីពី Power of Providers (POP, សិទ្ធិអំណាចរបស់អ្នកផ្ដល់សេវា) (អង់គ្លេស)
- ការប៉ាន់ស្មានបន្ទុក និងការចែកចាយសម្រាប់បញ្ហាសុខភាពក្រោយកើតជំងឺ COVID-19 ក្នុងរដ្ឋវ៉ាស៊ីនតោន ចាប់ពីខែមីនា ឆ្នាំ 2020–ខែតុលា ឆ្នាំ 2023 (CDC) (អង់គ្លេស)
- និយមន័យនៃជំងឺ COVID រយៈពេលវែង (2024) (National Academies of Sciences, Engineering, and Medicine) (អង់គ្លេស)
- ជំងឺ COVID រយៈពេលវែង និងការកាត់បន្ថយសកម្មភាពដែលពាក់ព័ន្ធនឹងជំងឺ COVID រយៈពេលវែងក្នុងចំណោមមនុស្សពេញវ័យ ដោយ Jurisdiction — សហរដ្ឋអាមេរិកឆ្នាំ 2023 (CDC) (អង់គ្លេស)
ធនធានសម្រាប់ដៃគូ
- ការពារខ្លួនអ្នកពីជំងឺ COVID រយៈពេលវែង៖ ចាក់វ៉ាក់សាំង(អង់គ្លេស) (PDF)
- 120-066 - ផ្ទាំងរូបភាព "4 P" នៃជំងឺ COVID រយៈពេលវែង - 8.5x11 - មិថុនា 2023 (wa.gov) (អង់គ្លេស)
- បណ្ដុំមធ្យោបាយទំនាក់ទំនងបណ្ដុំមធ្យោបាយទំនាក់ទំនង (អង់គ្លេស និងអេស្ប៉ាញ) ពី California Department of Public Health (ក្រសួងសុខភាពសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ា)។ មានរូបភាពពីបណ្ដាញសង្គម។